ចេញផ្សាយនា 25 មេសា 2015
តើអ្នកធ្លាប់ចំណាយពេលវេលា និងវិធីសាស្ត្រប៉ុន្មានហើយក្នុងការសំរកទំងន់? តើអ្នកបានទទួលលទ្ធផលយ៉ាងដូចម្តេចចំពោះវិធីសាស្ត្រទាំងនោះ? អ្វីៗប្រហែលជាមិនដូចអ្នកគិតឡើយមើលទៅព្រោះអ្នកមិនអាចសំរកទំនង់របស់ខ្លួនបាន ហើយពេលខ្លះថែមទាំងកើនទំនង់ទៀតផង។ ម្យ៉ាងវិញទៀតអ្នកប្រហែលជាធ្លាប់គិតលែងចង់ខ្វល់ខ្វាយពីបញ្ហាសុខភាពឱ្យតែបានស្រកទំងន់ក៏មាន។ បញ្ហាទាំងនេះនឹងត្រូវបានលុបបំបាត់ ដោយគេហទំព័រV-shared សូមលើកយកភេសជ្ជ:មួយប្រភេទដែលមនុស្សភាពច្រើនបានប្រើ ហើយមានប្រសិទ្ធិភាពអាចសំរកទំងន់បាន នោះគឺទឹកជីវ៉ាន់ស៊ុយ។
រូបធាតុផ្សំរួមមាន
-ជីវ៉ាន់ស៊ុយ
-ក្រូចឆ្មា
-ទឹក
វិធីសាស្ត្រ
-ហាន់ជីវ៉ាន់ស៊ុយឱ្យល្អិត ហើយកិនក្នុងម៉ាស៊ីនក្រឡុក(ដាក់តាមកំរិតដែលអ្នកចង់បាន)
-ច្របាច់ក្រូចឆ្មាមួយ ឫពីរផ្លែក្នុងទឹក 2លីត្រ
-លាយទឹកក្រូចឆ្មា និងជីវ៉ាន់ស៊ុយដែលបានកិនរួចចូលគ្នា
-ដាក់ទុកក្នុងទូទឹកកក និងបរិភោគរាល់ព្រឹកមុនពិសារអាហារ
អត្ថប្រយោជន៏បន្ថែមនៃជីវ៉ាន់ស៊ុយគឺវាមានផ្ទុកទៅដោយវីតាមីន A, B, និងC ដែលជួយពង្រឹងប្រព័ន្ធរំលាយអាហារ។ វាថែមទាំងមានអត្ថប្រយោជន៏ជាច្រើនទៀតក្រៅពីអាចសំរកទំងន់ គឺវាអាចជួយស្រ្តីដែលមានបញ្ហារដូវមិនទៀងទាត់ កំចាត់ជាតិពុលចេញពីរាងកាយ និងថែរក្សាបេះដូង។
បន្ទាប់ពីបានធ្វើការបកស្រាយរួចមកពីអត្ថប្រយោជន៏នៃជីវ៉ាន់ស៊ុយ លោកអ្នកអាចគិតពិចារណាថាគួរអនុវត្ត ឫអត់គឺអាស្រ័យលើលោកអ្នកផ្ទាល់។
រៀបរៀងដោយ: Richer
ប្រភព: www.srbijadanas.com
0 comments:
Post a Comment