វិធីព្យាបាល ដំបៅក្នុងមាត់ (ពងបែកមាត់)
ជំងឺដំបៅក្នុងមាត់ រឺពងបែកក្នុងមាត់ គឺឈឺចាប់បំផុត ។ វាជាធម្មតាតែង កើតមាននៅលើ អណ្តាត, បបូរមាត់, សាច់ថ្ពាល់ ខាងក្នុង និង អញ្ចាញធ្មេញ ជាដើម ។ វាមិនមែនជាជំងឺឆ្លងទេ ប៉ុន្តែវាតែងតែកើតមានបន្ត ទៅកន្លែងផ្សេងទៀត ។ ជំងឺដំបៅក្នុងមាត់ រឺ ពងបែកមាត់នេះ វានឹងជាសះស្បើយវិញ ប្រហែល ១ អាទិត្យ រឺ ១០ ថ្ងៃ ។ ហេតុផលមួយចំនួនដែល បណ្តាលអោយកើតជំងឺដំបៅក្នុងមាត់នេះ មានដូចជា មានភាពតានតឹង, ស្ថានភាពមាត់ធ្មេញ មិនមានអនាម័យ, កង្វះអាហាររូបត្ថម្ភដូចជា ជាតិវីតាមីន B12, វីតាមីន C និងជាតិដែក, អាឡែហ្សីុម្ហូបអាហារ, ខាំមាត់ រឺថ្ពាល់ខាងក្នុងដោយ ចៃដន្យ, អតុល្យភាពអ័រម៉ូន, ជំងឺក្នុងពោះវៀន -ល- ។ ប្រសិនជាឧស្សាហ៍ កើតជំងឺដំបៅក្នុង មាត់ រឺ ពងបែកមាត់នេះ អ្នកអាចសាកល្បង ធ្វើការព្យាបាល តាមបែបធម្មជាតិដូចខាងក្រោមនេះ៖
១. ខ្ទិះដូង
វាគឺជាឱសថព្យាបាល ជំងឺដំបៅមាត់យ៉ាងពូកែសាកសិទ្ធ ។ ពូូតដូងយកខ្ទីស ។ ខ្ពុលមាត់ជាមួយនឹង ទឹកខ្ទីសដូង ប្រហែល ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ ។
១. ខ្ទិះដូង
វាគឺជាឱសថព្យាបាល ជំងឺដំបៅមាត់យ៉ាងពូកែសាកសិទ្ធ ។ ពូូតដូងយកខ្ទីស ។ ខ្ពុលមាត់ជាមួយនឹង ទឹកខ្ទីសដូង ប្រហែល ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ ។
២. ជីវ៉ាន់ស៊ុយ
ខ្ពុលទឹកជីវ៉ាន់ស៊ុយ ជាដំណោះស្រាយ ដ៏សាមញ្ញាមួយសំរាប់ការ ព្យាបាលជំងឺដំបៅក្នុងមាត់ ។ ស្ងោរជីវ៉ាន់ស៊ុយជាមួយទឹក (ស្ងោរល្មម អាចខ្ពុលបាន) ទុកអោយត្រជាក់ ហើយខ្ពុលជាមួយ ទឹកក្តៅឧណ្ហៗ យ៉ាងហោចណាស់ ៣ ទៅ ៤ដងក្នុងមួយថ្ងៃ ហើយអ្នកនឹងសំគាល់ឃើញថា នឹងមានលទ្ធផលល្អប្រសើរ ជាងមុន ។
៣. ខ្ពុលជាមួយទឹកត្រជាក់
ខ្ពុលជាមួយទឹកត្រជាក់ (ទឹកក្លាសេ) រឺ ទឹកកក ហើយបន្ទាប់មក ខ្ពុលជាមួយទឹកក្ដៅឧណ្ហៗ ។ វិធីនេះនឹងព្យាបាល ដំបៅក្នុងមាត់នេះ យ៉ាងមានប្រសិទ្ធភាព ។
៤. យ៉ាអួរ
យ៉ាអួរក៏អាចព្យាបាល បញ្ហាជំងឺដំបៅក្នុងមាត់នេះដែរ ។
៥. ស្ងោរគ្រាប់ជីវ៉ាន់ស៊ុយ
ដាំទឹក ១ ពែង ហើយចាក់គ្រាប់ជីវ៉ាន់ស៊ុយ មួយស្លាបព្រា ចូលទៅក្នុងទឹកដាំនោះ ។ បន្ទាប់មកទុក អោយត្រជាក់បន្តិច ហើយខ្ពុលជាមួយទឹកនោះ (នៅក្ដៅឧណ្ហៗ) ។ ធ្វើវា ៣ ទៅ ៤ ដងជារៀងរាល់ថ្ងៃ ។
៦. ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើ គឺជាដំណោះស្រាយធម្មជាតិ មួយសំរាប់ការព្យាបាល ជំងឺដំបៅក្នុងមាត់នេះ ។ ញាុំ ប្រទាលកន្ទុយក្រពើ (សាច់ជែលខាងក្នុង) យ៉ាងហោចណាស់ ២ ស្លាបព្រាកាហ្វេ បីដងក្នុងមួយថ្ងៃ ដើម្បីឆាប់ទទួលបានលទ្ធផល ។
៧. ស្លឹកម្រះព្រៅ
ទំពារស្លឹកម្រះព្រៅ ៥ ទៅ ៦ សន្លឹក ហើយផឹក ទឹកបន្តិច ជារៀងរាល់ថ្ងៃ ។ វានឹងជួយអ្នក កំចាត់បញ្ហាដំបៅក្នុងមាត់ ។ អនុវត្តន៍វិធីនេះ ៦ ដង ក្នុងមួយថ្ងៃ ដើម្បីទទួលបានលទ្ធផលល្អ ។
៨. ស្លឹកជីនាងវង
ទំពារស្លឹកជីនាងវង ៥ ទៅ ៦ សន្លឹក ហើយផឹកទឹកបន្តិច ។ ធ្វើវាយ៉ាងហោចណាស់ ៥ ទៅ ៦ដង គ្រប់ពេលដែលអ្នក មានជំងឺដំបៅមាត់នេះ ។
៩. ប៉េងប៉ោះ
ញាុំប៉េងប៉ោះឆៅ អាចជួយអ្នកក្នុងការ កំចាត់បញ្ហាជំងឺ ដំបៅក្នុងមាត់ នេះបាន ។ អ្នកក៏អាចសាកល្បង ខ្ពុលជាមួយទឹក ប៉េងប៉ោះក្រឡុក ៣ ទៅ ៤ ដងក្នុង មួយថ្ងៃ ។
១០. រមៀត
លាយរមៀត ១/៤ ស្លាបព្រាកាហ្វេ ជាមួយនឹង ទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ ធ្វើវាអោយទៅជាល្បាយខាប់ៗ ។ ដុសវាទៅលើដំបៅនោះ ៕
0 comments:
Post a Comment