វាជាវិធីដ៏ប្រសើរបំផុតដែលមនុស្សម្នាក់ៗគួរតែដឹង នឹងចេះកំណត់ខ្លួនឯងមុនពេលពិសាគ្រឿងស្រវឹងដែលធ្វើឲ្យផ្តល់ផលប៉ះពាល់ដល់សុខភាព។ ក្នុងករណីដែលអ្នកមានការស្ទាក់ស្ទើរ អ្នកអាចប្រើអាហារមួយចំនួនសម្រាប់បន្សាបជាតិស្រវឹង។ អ្នកជំនាញផ្នែកឱសថបានឲ្យដឹងថា មានអាហារបួនប្រភេទដែលអាចជួយការពារ និងបន្សាបជាតិស្រវឹងប្រសើរបំផុត។
+ ដើម្បីបន្សាបជាតិស្រវឹង
ការប្រើទឹកក្រូចឆ្មា: ទឹកក្រូចឆ្មាមានជាតិអាស៊ីដ ហើយអាចផ្តល់នូវជាតិទឹកគ្រប់គ្រាន់នៅក្នុងការធ្វើអុកស៊ីតកម្មនៃគ្រឿងស្រវឹងដោយជួយឲ្យរាងកាយចៀសផុតពីការខ្សោះជាតិទឹក។ ទឹកក្រូចឆ្មាអាចជួយបន្សាបជាតិស្រវឹង។
ប្រើសំបកចេក ឬធាងចេក: ប្រើត្បាល់បុកប្រហែលជា ៥០ ក្រាមនៃសំបកចេក ឬធាងចេកលាយជាមួយទឹកល្មម បន្ទាប់មកផឹក វាចូលក៏មានប្រសិទ្ធភាពក្នុងការបន្សាបជាតិស្រវឹងផងដែរ។
ម្សៅមី: វិធីសាស្ត្រដែលងាយស្រួលបំផុតគឺគ្រាន់តែចាក់ទឹកលាយជាមួយនឹងម្សៅមី ក្រូចឆ្មា ១ ចំហៀង បន្ទាប់មកផឹកជាមួយនឹងទឹកសាបធម្មតា។
+ តិចនិចការពារកុំឲ្យស្រវឹង
មុនពេលពិសាគ្រឿងស្រវឹង ត្រូវផឹកទឹកដូងខ្ចី ១ ផ្លែ និងសាច់ដូងស្ងួត ១ ដុំ ដូច្នេះយើងនឹងអាចការពារកោសិកាថ្លើម និងជួយកំណត់នូវជាតិស្រវឹងដែលចូលមកក្នុងខ្លួនយើងបាន។ គំនិតបែបនេះអាចជួយឲ្យយើងទាំងអស់គ្នាមានភាពសប្បាយរីករាយ ប៉ុន្តែវាក៏មិនអាចការពារ ឬធានាយើងបានពេញមួយរយភាគរយទេ។ ទោះជាយ៉ាងណាក៏ដោយ វិធីដែលល្អនៅតែស្ថិតនៅលើខ្លួនរបស់អ្នក ជាអ្នកដឹងនៅពេលជាតិស្រវឹងចូលខ្លួន៕
0 comments:
Post a Comment